Seleccioni el seu idioma

Teak statue of Virgin Mary

រូប​ចម្លាក់​ឈើម៉ៃសាក់​របស់ ​Virgin Mary ​ពី​ប្រទេស​ខ្មែរ។  មជ្ឈមណ្ឌល​ Mount Carmel ​ខ្មែរ។​

គ្រិស្តសាសនា ជា​ពិសេស​កាតូលិក ​បាន​មក​ដល់​ប្រទេស​កម្ពុជា ​ដោយ​អ្នក​ផ្សាយ​សាសនា​ជាតិ​ប្រេស៊ីល ​ក្នុង​កណ្ដាល​ទសវត្ស​​ក្នុង​ឆ្នាំ​១៥០០ ប៉ុន្តែ​ខ្មែរ​តិច​ណាស់​បាន​ចូល​ក្នុង​សតវត្ស​បន្ទាប់​មក។ ក្នុង​ឆ្នាំ១៩៧៥ មាន​ខ្មែរ​ចំនួន​៥០០០​នាក់​ជា​អ្នក​កាន់​កាតូលិក​ក្នុង​ប្រទេស​ខ្មែរ​(តិច​ជាង​១%​នៃ​ចំនួន​ប្រជាជន​ទាំង​អស់) និង​បព្វជិត​ជាតិ​ខ្មែរ​ចំនួន​១០​នាក់ (អ្នក​ទាំង​អស់​នោះ​បាន​គេ​សម្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម)។ មូល​ហេតុ​មួយ​ដែល​ខ្មែរ​មិន​ដូរ​សាសនា​ទៅ​សាសនាគ្រិស្ដ​ពីព្រោះ​អត្តសញ្ញាណ​ជាតិ កុលសម្ព័ន្ធ និង​សាសនា​មិន​បាន​គិត​ថា​ជា​ប្រភេទ​ផ្សេង​ទេ ប៉ុន្តែ​វា​ទាំង​អស់​បាន​បញ្ជាក់​ក្នុង​ពាក្យ​ខ្មែរ​មួយ​គឺ សាស្ត្រ។ នៅ​ប្រទេស​ខ្មែរ​មុន​ឆ្នាំ​១៩៧៥ បើ​មាន​អ្នកណា​ម្នាក់​ដូរ​សាសនា​ពី​សាសនា​ព្រះ​ពុទ្ធ​ អ្នក​នោះ​នឹង​ត្រូវ​គិត​ថា​ជា​ខ្មែរ​ ឬ​ជា​ផ្នែក​សង្គម​ទៀត​ទេ។[i]  នេះ​ជា​ការ​ពិត​ថែម​ទៀត​ចំពោះ​ប្រជាជន​នៅ​ជនបទ​ ដែល​ការ​ប្រតិបត្តិ​សាសនា​ព្រះពុទ្ធ និង​វត្ត​អារាម គឺ​បាន​រួម​បញ្ចូល​ក្នុង​ជីវិត​រាល់​ថ្ងៃ ​រួច​ទៅ​ហើយ។

 

មាន​ខ្មែរ​នៅ​ឡងប៊ិច​ភាគ​ច្រើន​ជាង​នេះ​បាន​ក្លាយ​ជា​អ្នក​កាន់​សាសនា​គ្រិស្ត​​ផ្នែក​ប្រូតិះស្តង់ ព្រោះ​មូល​ហេតុ​ផ្សេងៗ​ដូច​ជា​ខាង​ផ្លូវ​អារម្មណ៍​និង​មូលហេតុ​ដ៏​ទៃ​ទៀត​មួយ​ផ្នែក ដូច​ជា​ការពិសោធន៍​ជា​ជនភៀសខ្លួន​។  អង្គការ​មនុស្សធម៌​​ និង​សប្បុរស​ជន​ជា​ច្រើន​ដែល​យក​ជំនួយ​មក​ឲ្យ​ជន​ភៀសខ្លួន​នៅ​តាម​ព្រំដែន​ថៃ​គឺ​កាន់​សាសនា​គ្រិស្ដ។ មួយ​ចំនួន​ធំ​នៃ​បុគ្គល​និង​សមាគម​ដែល​ធានា​ខ្មែរ​មក​សហរដ្ឋ​ក៏​កាន់​សាសនា​គ្រិស្ដ​ផង​ដែរ។ នៅ​ឡងប៊ិច មាន​ព្រះវិហារ​ជា​ច្រើន​ដែល​មាន​មុខងារ​ជា​សាសនា សង្គមកិច្ច និង​កន្លែង​រៀន​សូត្រ​សំរាប់​ខ្មែរ​។ ក្រុម​មនុស្ស​ដែល​ផ្ដុំ​​ប្រជុំ​ បាន​រៀបចំ​ជួយ​ខ្មែរ ​រក​កន្លែង​នៅ រួម​ទាំង​ម្ហូបអាហារ និង​ការ​រក​ពេទ្យ រក​យាន​ជំនិះ សាលារៀន​ភាសា​អង់គ្លេស និង​ការងារ។ ក្មេង​ខ្មែរ​ជា​ច្រើន​បាន​ទាក់​ទាញ​ទៅ​រក​ព្រះ​វិហារ​ជា​កន្លែង​រៀន​អង់គ្លេស​និង​រក​មិត្ត​ភ័ក្ដ្រ​អាមេរិកាំង។ ក្នុង​របៀបនេះ ព្រះវិហារ​គ្រីស្ទាន បាន​ជួយ​ជា​ទំនាក់ទំនង​យ៉ាង​សំខាន់​ទៅ​នឹង​​វប្បធម៌​អាមេរិកាំង។
 
 
វគ្គ​នេះ ​ផ្ដល់​នូវ​ព័ត៌មាន ​នៃ​ការ​ប្រជុំ​ព្រះវិហារ​មួយ​ចំនួន​តូច​របស់​ខ្មែរ ​នៅ​ឡងប៊ិច។ ព្រះវិហារ​ដែល​បាន​រៀបរាប់ ​នៅ​ទី​នេះ​គឺ​ជា​ព្រះវិហារ​ដំបូង ​ដែល​បាន​បង្កើត​នៅ​ឡងប៊ិច។ យើង​នឹង​ដាក់​ប្រវត្ត​ផ្សេងៗ​ទៀត​នៅ​ពេល​ក្រោយ។ការ​ឲ្យ​យោបល់​សំរាប់​អត្ថបទ​អាន​បន្ថែម​មាន​ជូន​នៅ​ចុង​វគ្គ​និមួយៗ។ យើងខ្ញុំ​អញ្ជើញ​អ្នក​ទាំងអស់​គ្នា​ដែល​ចង់​បរិច្ចាគ​ឯកសារ សៀវភៅ វីដេអូ ឬ​រូបថត​មកដល់​ប័ណ្ណសារ ឬ​បណ្ដាញ​ទំព័រ​ខែមឆែភ​នៅ​សង្គម​ប្រវត្តិសាស្ត្រ​ទីក្រុង​ឡងប៊ិច តាម​ទូរស័ព្ទ ៥៦២-៤២៤-២២២០ ឬ​សារ​អេឡិចត្រូនិក  Aquesta adreça de correu-e està protegida dels robots de spam.Necessites Javascript habilitat per veure-la.
 

 

 

 


 [i] Ponchaud, Francois (1990) The Cathedral of the Rice Paddy: 450 Years of History of the Church in Cambodia.  Paris: Espace Cambodge.


 

អត្ថបទ​អាន​បន្ថែម

 

Douglas, Tom (2004) Crossing the Lotus: Race, Religion and Rationality among Cambodian Immigrants in Long Beach and Seattle. 

 

Kong, Chhean ((2003) On Buddhism and Psychotherapy.  IN Not Just Victims: Conversations with Cambodian Community Leaders in the United States.  Sucheng Chan, Editor.  Chicago: University of Illinois Press.

 

Mortland, Carol (1994) Khmer Buddhists in the United States: Ultimate Questions.  IN Cambodian Culture since 1975: Homeland and Exile.  May Ebihara, Carol Mortland, and Judy Ledgerwood, Editors.  Ithaca, NY: Cornell University Press.

 

Ong, Aiwa (2003) Buddha is Hiding: Refugees, Citizenship, The New America. Berkeley: University of California Press.

 

Ponchaud, Francois (1990) The Cathedral of the Rice Paddy: 450 Years of History of the Church in Cambodia.  Paris: Espace Cambodge.